ព្រះត្រៃបិដក ភាគ ១១០

នអរូបាវចរ​ទុ​កៈ អរូបាវចរ​ទុ​កៈ


 [១៥៣] ធម៌​មិនមែន​ជា​អរូបាវចរ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​អរូបាវចរ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៥៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។

នប​រិយា​បន្ន​ទុ​កៈ បរិ​យា​បន្ន​ទុ​កៈ


 [១៥៥] ធម៌​ជា​បរិ​យា​បន្នៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​បរិ​យា​បន្នៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ជា​បរិ​យា​បន្នៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​បរិ​យា​បន្នៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ ធម៌​ជា​បរិ​យា​បន្នៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​បរិ​យា​បន្នៈ​ផង មិនមែន​ជា​អប​រិយា​បន្នៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។
 [១៥៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។

ននិយ្យា​និក​ទុ​កៈ និយ្យានិក​ទុ​កៈ


 [១៥៧] ធម៌​មិនមែន​ជា​និយ្យានិកៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​និយ្យានិកៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ ធម៌​មិនមែន​ជា​និយ្យានិកៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិនមែន​ជា​និយ្យានិកៈ
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 637833239751347210
ទៅកាន់ទំព័រ៖