ព្រះត្រៃបិដក ភាគ ១១០

ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​ឧត្តរៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិនមែន​ជា​ឧត្តរៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​ឧត្តរៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ឧត្តរៈ​ផង មិនមែន​ជា​មិនមែន​ជា​ឧត្តរៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។
 [១៦២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។

នសរណ​ទុ​កៈ សរណ​ទុ​កៈ


 [១៦៣] ធម៌​មិនមែន​ជា​រណៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ ធម៌​មិនមែន​ជា​រណៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិន​មាន​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជា​រណៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​រណៈ​ផង មិនមែន​ជា​មិន​មាន​រណៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។
 [១៦៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
 [១៦៥] ធម៌​មិនមែន​ជា​រណៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​រណៈ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ។ ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​រណៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិន​មាន​រណៈ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 637833240374121219
ទៅកាន់ទំព័រ៖