ព្រះត្រៃបិដក ភាគ ១១០
[១៦៦] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។
[១៦៧] ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ ជាបច្ច័យនៃធម៌មិនមានរណៈ ដោយហេតុប្បច្ច័យ។ ធម៌មិនមែនជាមិនមានរណៈ ជាបច្ច័យនៃធម៌មិនមានរណៈ ដោយហេតុប្បច្ច័យ ធម៌មិនមែនជាមិនមានរណៈ ជាបច្ច័យនៃធម៌ប្រព្រឹត្តទៅជាមួយនឹងរណៈ ដោយហេតុប្បច្ច័យ ធម៌មិនមែនជាមិនមានរណៈ ជាបច្ច័យនៃធម៌ប្រព្រឹត្តទៅជាមួយនឹងរណៈផង មិនមានរណៈផង ដោយហេតុប្បច្ច័យ។
[១៦៨] ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ ជាបច្ច័យនៃធម៌ប្រព្រឹត្តទៅជាមួយនឹងរណៈ ដោយអារម្មណប្បច្ច័យ ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ ជាបច្ច័យនៃធម៌មិនមានរណៈ ដោយអារម្មណប្បច្ច័យ។ ធម៌មិនមែនជាមិនមានរណៈ ជាបច្ច័យនៃធម៌មិនមានរណៈ ដោយអារម្មណប្បច្ច័យ ធម៌មិនមែនជាមិនមានរណៈ ជាបច្ច័យនៃធម៌ប្រព្រឹត្តទៅជាមួយនឹងរណៈ ដោយអារម្មណប្បច្ច័យ។
ID: 637833240691006348
ទៅកាន់ទំព័រ៖