ព្រះត្រៃបិដក ភាគ ១១០
[១៦៩] ក្នុងហេតុប្បច្ច័យ មានវារៈ៤ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ៧។
[១៧០] ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ ជាបច្ច័យនៃធម៌ប្រព្រឹត្តទៅជាមួយនឹងរណៈ ដោយអារម្មណប្បច្ច័យ … ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ … ដោយបុរេជាតប្បច្ច័យ។
[១៧១] ក្នុងនហេតុប្បច្ច័យ មានវារៈ៧ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៧ ក្នុងនោវិគតប្បច្ច័យ មានវារៈ៤។
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈក្នុងកុសលត្តិកៈ លោកបានរាប់ហើយយ៉ាងណា គប្បីរាប់យ៉ាងនោះចុះ។
ចប់ បច្ចនីយានុលោមទុកប្បដ្ឋាន។
ID: 637833240958726903
ទៅកាន់ទំព័រ៖