ព្រះត្រៃបិដក ភាគ ១១០

 [១៤] ធម៌​ជាកុសល ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ជាអកុសល ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ជា​អព្យាក្រឹត ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ជាកុសល​ក្តី ជា​អព្យាក្រឹត​ក្តី ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ជាអកុសល​ក្តី ជា​អព្យាក្រឹត​ក្តី ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។ ធម៌​ជាអកុសល ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។ ធម៌​ជា​អព្យាក្រឹត ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជា​អព្យាក្រឹត … មាន​វារៈ៥ ក្នុង​បទ​ណា។ ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាកុសល​ផង មិនមែន​ជា​អព្យាក្រឹត​ផង … មាន​វារៈ៣ ក្នុង​បទ​ណា។ ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាអកុសល​ផង មិនមែន​ជា​អព្យាក្រឹត​ផង … មាន​វារៈ៥ ក្នុង​បទ​ណា។ ធម៌​ជាកុសល ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាកុសល​ផង មិនមែន​ជាអកុសល​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​បទ​ណា។
 [១៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២៦ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២៦។
 [១៦] ប៉ែក​ខាង​សំសដ្ឋ​វារៈ ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។បេ។ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។បេ។
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 637833227301601979
ទៅកាន់ទំព័រ៖