ព្រះត្រៃបិដក ភាគ ១១០
[១៧៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
នសហេតុកទុកនកុសលត្តិកៈ
សហេតុកទុកកុសលត្តិកៈ
[១៧៧] ធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ ជាកុសល ពឹងផ្អែកនឹងធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ មិនមែនជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៧៨] ក្នុងហេតុប្បច្ច័យ មានវារៈ១។
[១៧៩] ធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ ជាអកុសល ពឹងផ្អែកនឹងធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ មិនមែនជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ មានវារៈ៣។
[១៨០] ធម៌មិនមានហេតុ ជាអព្យាកតៈ អាស្រ័យនូវធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ មិនមែនជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មិនមានហេតុ ជាអព្យាកតៈ អាស្រ័យនូវធម៌មិនមែនជាមិនមានហេតុ មិនមែនជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មិនមានហេតុ ជាអព្យាកតៈ អាស្រ័យនូវធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ មិនមែនជាអព្យាកតៈផង មិនមែនជាមិនមានហេតុ មិនមែនជាអព្យាកតៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833241626804235
ទៅកាន់ទំព័រ៖