ព្រះត្រៃបិដក ភាគ ១១០

ជាកុសល ដោយ​អារម្មណ​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ បញ្ហា ៩ ប្រការ​បណ្ឌិត​គប្បី​ធ្វើ​ចុះ។
 [១៨៧] ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ប្រាសចាក​ហេតុ មិនមែន​ជាអកុសល ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ ទាំង​ប្រកបដោយ​ហេតុ ជាអកុសល ដោយ​អារម្មណ​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ បញ្ហា ៩ ប្រការ​បណ្ឌិត​គប្បី​ធ្វើ​ចុះ។
 [១៨៨] ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ប្រាសចាក​ហេតុ មិនមែន​ជា​អព្យាកតៈ ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ ទាំង​ប្រកបដោយ​ហេតុ ជា​អព្យាកតៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។ បញ្ហា ៩ ប្រការ​បណ្ឌិត​គប្បី​ធ្វើ​ចុះ។

នហេ​តុ​នសហេតុក​ទុ​កន​កុសល​ត្តិ​កៈ
នហេតុ​សហេតុក​ទុក​កុសល​ត្តិ​កៈ


 [១៨៩] ធម៌​មិនមែន​ជាហេតុ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ជាអកុសល ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាហេតុ មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ មិនមែន​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៩០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 637833242485811718
ទៅកាន់ទំព័រ៖