ព្រះត្រៃបិដក ភាគ ១១០
[១៩១] ធម៌មិនមែនជាហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ ជាអកុសល ពឹងផ្អែកនឹងធម៌មិនមែនជាហេតុ មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ មិនមែនជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៩២] ក្នុងហេតុប្បច្ច័យ មានវារៈ១។
[១៩៣] ធម៌មិនមែនជាហេតុ មិនមានហេតុ ជាអព្យាកតៈ ពឹងផ្អែកនឹងធម៌មិនមែនជាមិនមែនជាហេតុ មិនមែនជាមិនមានហេតុ មិនមែនជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៩៤] ក្នុងហេតុប្បច្ច័យ មានវារៈ១។
នសប្បច្ចយទុកនកុសលត្តិកៈ
សប្បច្ចយទុកកុសលត្តិកៈ
[១៩៥] ធម៌ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ ជាកុសល ពឹងផ្អែកនឹងធម៌មិនមែនជាមិនមានបច្ច័យ មិនមែនជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៩៦] ក្នុងហេតុប្បច្ច័យ មានវារៈ១។
[១៩៧] ធម៌ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ ជាអកុសល ពឹងផ្អែកនឹងធម៌មិនមែនជាមិនមានបច្ច័យ មិនមែនជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៩៨] ក្នុងហេតុប្បច្ច័យ មានវារៈ១។
ID: 637833242926708728
ទៅកាន់ទំព័រ៖