ព្រះត្រៃបិដក ភាគ ១១០
[២០៦] ធម៌ប្រកបដោយការឃើញ ជាអព្យាកតៈ អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ មិនមែនជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ … ធម៌មិនមានការឃើញ ជាអព្យាកតៈ…។ មានវារៈ៣។
នសប្បដិឃទុកនកុសលត្តិកៈ
សប្បដិឃទុកកុសលត្តិកៈ
[២០៧] ធម៌មិនមានការប៉ះពាល់ ជាកុសល ពឹងផ្អែកនឹងធម៌មិនប្រកបដោយការប៉ះពាល់ មិនមែនជាកុសល។បេ។
នរូបីទុកនកុសលត្តិកៈ
រូបីទុកកុសលត្តិកៈ
[២០៨] ធម៌មិនមានរូប ជាអកុសល ពឹងផ្អែកនឹងធម៌មិនមែនជាមិនមានរូប មិនមែនជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[២០៩] ក្នុងហេតុប្បច្ច័យ មានវារៈ១។
[២១០] ធម៌មិនមានរូប ជាអកុសល ពឹងផ្អែកនឹងធម៌មិនមែនជាមិនមានរូប មិនមែនជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[២១១] ក្នុងហេតុប្បច្ច័យ មានវារៈ១។
[២១២] ធម៌មានរូប ជាអព្យាកតៈ អាស្រ័យនូវធម៌មិនមានរូប មិនមែនជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833243813445371
ទៅកាន់ទំព័រ៖