ព្រះត្រៃបិដក ភាគ ១១០

នកេន​ចិ​វិញ្ញេយ្យ​ទុ​កន​កុសល​ត្តិ​កៈ
កេន​ចិ​វិញ្ញេយ្យ​ទុក​កុសល​ត្តិ​កៈ


 [២១៩] ធម៌​ដែល​ត្រូវ​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​ណា​នីមួយ ជាកុសល ពឹងផ្អែក​នឹង​ធម៌​ដែល​មិន​ត្រូវ​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​ណា​នីមួយ មិនមែន​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ដែល​មិន​ត្រូវ​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​ណា​នីមួយ ពឹងផ្អែក​នឹង​ធម៌​ដែល​មិនមែន​ជា​មិន​ត្រូវ​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​ណា​នីមួយ មិនមែន​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ដែល​ត្រូវ​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​ណា​នីមួយ ជាកុសល ពឹងផ្អែក​នឹង​ធម៌​ដែល​មិន​ត្រូវ​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​ណា​នីមួយ មិនមែន​ជាកុសល​ផង មិនមែន​ជា​មិន​ត្រូវ​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​ណា​នីមួយ មិនមែន​ជាកុសល​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ក្នុង​បទ​ទាំងអស់ មាន​វារៈ៩។
 [២២០] ធម៌​ដែល​ត្រូវ​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​ណា​នីមួយ ជាអកុសល ពឹងផ្អែក​នឹង​ធម៌​ដែល​មិន​ត្រូវ​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​ណា​នីមួយ មិនមែន​ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​ដែល​មិន​ត្រូវ​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​ណា​នីមួយ ជាអកុសល ពឹងផ្អែក​នឹង​ធម៌​ដែល​មិនមែន​ជា​មិន​ត្រូវ​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​ណា​នីមួយ មិនមែន​ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៥៨ | បន្ទាប់
ID: 637833244407820682
ទៅកាន់ទំព័រ៖