ព្រះត្រៃបិដក ភាគ ១១០

 [២២១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [២២២] ធម៌​ដែល​ត្រូវ​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​ណា​នីមួយ ជា​អព្យាកតៈ អាស្រ័យ​នូវ​ធម៌​ដែល​មិន​ត្រូវ​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​ណា​នីមួយ មិនមែន​ជា​អព្យាកតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២២៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។

នអាសវ​ទុ​កន​កុសល​ត្តិ​កៈ
អាសវ​ទុក​កុសល​ត្តិ​កៈ


 [២២៤] ធម៌​មិនមែន​ជា​អាសវៈ ជាកុសល ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជា​អាសវៈ មិនមែន​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២២៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។
 [២២៦] ធម៌​ជា​អាសវៈ ជាអកុសល ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជា​អាសវៈ មិនមែន​ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២២៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២២៨] ធម៌​មិនមែន​ជា​អាសវៈ ជា​អព្យាកតៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​អាសវៈ មិនមែន​ជា​អព្យាកតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជា​អាសវៈ ជា​អព្យាកតៈ អាស្រ័យ
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 637833244841615402
ទៅកាន់ទំព័រ៖