ព្រះត្រៃបិដក ភាគ ១១០

 [២៣៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។
[២៣៥] ធម៌​ប្រកបដោយ​អាសវៈ ជាអកុសល ពឹងផ្អែក​នឹង​ធម៌​មិនមែន​ប្រកបដោយ​អាសវៈ មិនមែន​ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២៣៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២៣៧] ធម៌​ប្រាសចាក​អាសវៈ ជា​អព្យាកតៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​អាសវៈ មិនមែន​ជា​អព្យាកតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២៣៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។

នអាសវ​សា​សវ​ទុ​កន​កុសល​ត្តិ​កៈ
អាសវ​សា​សវ​ទុក​កុសល​ត្តិ​កៈ


 [២៣៩] ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ទាំង​មិនមែន​ជា​អាសវៈ ជាកុសល ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជា​អាសវៈ ទាំង​មិនមែន​ជា​មិន​មាន​អាសវៈ មិនមែន​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២៤០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។
 [២៤១] ធម៌​ជា​អាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ជាអកុសល ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជា​អាសវៈ ទាំង​មិនមែន​ជា​មិន​មាន​អាសវៈ មិនមែន​ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 637833245704049732
ទៅកាន់ទំព័រ៖