ព្រះត្រៃបិដក ភាគ ១១០
[២៤២] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[២៤៣] ធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទាំងមិនមែនជាអាសវៈ ជាអព្យាកតៈ អាស្រ័យនូវធម៌មិនមែនជាអាសវៈ ទាំងមិនមែនជាមិនមានអាសវៈ មិនមែនជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[២៤៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
អាសវៈក្តី អាសវសម្បយុត្តទុកៈក្តី មិនមានទេ។
អាសវវិប្បយុត្តនសាសវទុកនកុសលត្តិកៈ
អាសវវិប្បយុត្តសាសវទុកកុសលត្តិកៈ
[២៤៥] ធម៌ប្រាសចាកអាសវៈ មិនមានអាសវៈ ជាកុសល ពឹងផ្អែកនឹងធម៌ប្រាសចាកអាសវៈ មិនមែនជាមិនមានអាសវៈ មិនមែនជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ប្រាសចាកអាសវៈ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ជាកុសល ពឹងផ្អែកនឹងធម៌ប្រាសចាកអាសវៈ មិនមែនជាមិនមានអាសវៈ មិនមែនជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[២៤៦] ក្នុងហេតុប្បច្ច័យ មានវារៈ២។
[២៤៧] ធម៌ប្រាសចាកអាសវៈ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ជាអកុសល ពឹងផ្អែកនឹងធម៌ប្រាសចាកអាសវៈ មិនមែនជាមិនមានអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833246108326435
ទៅកាន់ទំព័រ៖