ព្រះត្រៃបិដក ភាគ ១១០

បរាមាស​គោ​ច្ឆ​កទុ​កន​កុសល​ត្តិ​កៈ
បរាមាស​គោ​ច្ឆ​កទុក​កុសល​ត្តិ​កៈ


 [២៥៩] ធម៌​ជា​បរាមាស ជាអកុសល ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជា​បរា​មា​សៈ មិនមែន​ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២៦០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។

នសា​រម្ម​ណទុ​កន​កុសល​ត្តិ​កៈ
សា​រម្ម​ណទុក​កុសល​ត្តិ​កៈ


 [២៦១] ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ ជាកុសល ពឹងផ្អែក​នឹង​ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ មិនមែន​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២៦២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។
 [២៦៣] ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ ជាអកុសល ពឹងផ្អែក​នឹង​ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ មិនមែន​ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២៦៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 637833247366450886
ទៅកាន់ទំព័រ៖