ព្រះត្រៃបិដក ភាគ ១១០

 [២៦៥] ធម៌​មិន​មាន​អារម្មណ៍ ជា​អព្យាកតៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិន​មាន​អារម្មណ៍ មិនមែន​ជា​អព្យាកតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២៦៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។

នចិត្ត​ទុ​កន​កុសល​ត្តិ​កៈ
ចិត្ត​ទុក​កុសល​ត្តិ​កៈ


 [២៦៧] ធម៌​ជា​ចិត្ត ជាកុសល ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជា​ចិត្ត មិនមែន​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២៦៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ក្នុង​ធម៌​មិនមែន​ជាអកុសល មាន​វារៈ៣។ ក្នុង​ធម៌​មិនមែន​ជា​អព្យាកតៈ មាន​វារៈ៣។ សេចក្តី​បំប្រួញ។

នចេតសិក​ទុ​កន​កុសល​ត្តិ​កៈ
ចេតសិក​ទុក​កុសល​ត្តិ​កៈ


 [២៦៩] ធម៌​ជា​ចេតសិក ជាកុសល ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជា​ចេតសិក មិនមែន​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២៧០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ៦៦ | បន្ទាប់
ID: 637833247762864325
ទៅកាន់ទំព័រ៖