ព្រះត្រៃបិដក ភាគ ១១០
នចិត្តសម្បយុត្តទុកនកុសលត្តិកៈ
ចិត្តសម្បយុត្តទុកកុសលត្តិកៈ
[២៧១] ធម៌ប្រកបដោយចិត្ត ជាកុសល ពឹងផ្អែកនឹងធម៌មិនមែនប្រកបដោយចិត្ត មិនមែនជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[២៧២] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
នចិត្តសំសដ្ឋទុកនកុសលត្តិកៈ
ចិត្តសំសដ្ឋទុកកុសលត្តិកៈ
[២៧៣] ធម៌ច្រឡូកច្រឡំដោយចិត្ត ជាកុសល ពឹងផ្អែកនឹងធម៌មិនមែនច្រឡូកច្រឡំដោយចិត្ត មិនមែនជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[២៧៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
នចិត្តសមុដ្ឋានទុកនកុសលត្តិកៈ
ចិត្តសមុដ្ឋានទុកកុសលត្តិកៈ
[២៧៥] ធម៌តាំងឡើងដោយចិត្ត ជាកុសល ពឹងផ្អែកនឹងធម៌មិនមែនតាំងឡើងដោយចិត្ត មិនមែនជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833248229170932
ទៅកាន់ទំព័រ៖