ព្រះត្រៃបិដក ភាគ ១១០
[២៧៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
នចិត្តសហភុទុកនកុសលត្តិកៈ
ចិត្តសហភុទុកកុសលត្តិកៈ
[២៧៧] ធម៌កើតជាមួយនឹងចិត្ត ជាកុសល ពឹងផ្អែកនឹងធម៌មិនមែនកើតជាមួយនឹងចិត្ត មិនមែនជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[២៧៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
នចិត្តានុបរិវត្តិទុកនកុសលត្តិកៈ
ចិត្តានុបរិវត្តិទុកកុសលត្តិកៈ
[២៧៩] ធម៌ប្រព្រឹត្តទៅតាមចិត្ត ជាកុសល ពឹងផ្អែកនឹងធម៌មិនមែនប្រព្រឹត្តទៅតាមចិត្ត មិនមែនជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ មានវារៈ៣។
នចិត្តសំសដ្ឋសមុដ្ឋានទុកនកុសលត្តិកៈ
ចិត្តសំសដ្ឋសមុដ្ឋានទុកកុសលត្តិកៈ
[២៨០] ធម៌ច្រឡំ តាំងឡើងដោយចិត្ត ជាកុសល ពឹងផ្អែកនឹងធម៌មិនមែនច្រឡំ តាំងឡើងដោយចិត្ត មិនមែនជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833248619470618
ទៅកាន់ទំព័រ៖