ព្រះត្រៃបិដក ភាគ ១១០
មិនមែនប្រព្រឹត្តទៅខាងក្នុង មិនមែនជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[២៨៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
នឧបាទាទុកនកុសលត្តិកៈ
ឧបាទាទុកកុសលត្តិកៈ
[២៨៨] ធម៌មិនមែនជាឧបាទា ជាកុសល ពឹងផ្អែកនឹងធម៌មិនមែនជាមិនមែនជាឧបាទា មិនមែនជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ មានវារៈ១។
នឧបាទិន្នទុកនកុសលត្តិកៈ
ឧបាទិន្នទុកកុសលត្តិកៈ
[២៨៩] ធម៌មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យក ជាកុសល ពឹងផ្អែកនឹងធម៌មិនមែនជាមិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យក មិនមែនជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ មានវារៈ១។
ឧបាទានគោច្ឆកទុកនកុសលត្តិកៈ
ឧបាទានគោច្ឆកទុកកុសលត្តិកៈ
[២៩០] ធម៌ជាឧបាទាន ជាអកុសល ពឹងផ្អែកនឹងធម៌
ID: 637833249502439274
ទៅកាន់ទំព័រ៖