ព្រះត្រៃបិដក ភាគ ១១០
ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ដែលមិនត្រូវលះដោយទស្សនៈ ជាអកុសល ពឹងផ្អែកនឹងធម៌ដែលមិនត្រូវលះដោយទស្សនៈ មិនមែនជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[២៩៧] ក្នុងហេតុប្បច្ច័យ មានវារៈ២។
[២៩៨] ធម៌ដែលមិនត្រូវលះដោយទស្សនៈ ជាអព្យាកតៈ អាស្រ័យនូវធម៌ដែលមិនត្រូវលះដោយទស្សនៈ មិនមែនជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌ដែលមិនត្រូវលះដោយទស្សនៈ ជាអព្យាកតៈ អាស្រ័យនូវធម៌មិនមែនជាមិនត្រូវលះដោយទស្សនៈ មិនមែនជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[២៩៩] ក្នុងហេតុប្បច្ច័យ មានវារៈ២។
នភាវនាយបហាតព្វទុកនកុសលត្តិកៈ
ភាវនាយបហាតព្វទុកកុសលត្តិកៈ
[៣០០] ធម៌ដែលមិនត្រូវលះដោយភាវនា ជាកុសល ពឹងផ្អែកនឹងធម៌ដែលមិនត្រូវលះដោយភាវនា មិនមែនជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៣០១] ក្នុងហេតុប្បច្ច័យ មានវារៈ១។
ID: 637833250311559606
ទៅកាន់ទំព័រ៖