ព្រះត្រៃបិដក ភាគ ១១០
នទស្សនេនបហាតព្វហេតុកទុកនកុសលត្តិកៈ
ទស្សនេនបហាតព្វហេតុកទុកកុសលត្តិកៈ
[៣០២] ធម៌មានហេតុដែលមិនត្រូវលះដោយទស្សនៈ ជាកុសល ពឹងផ្អែកនឹងធម៌មានហេតុដែលមិនត្រូវលះដោយទស្សនៈ មិនមែនជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៣០៣] ក្នុងហេតុប្បច្ច័យ មានវារៈ១។
នភាវនាយបហាតព្វហេតុកទុកនកុសលត្តិកៈ
ភាវនាយបហាតព្វហេតុកទុកកុសលត្តិកៈ
[៣០៤] ធម៌មានហេតុដែលមិនត្រូវលះដោយភាវនា ជាកុសល ពឹងផ្អែកនឹងធម៌មានហេតុដែលមិនត្រូវលះដោយភាវនា មិនមែនជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៣០៥] ក្នុងហេតុប្បច្ច័យ មានវារៈ១។
នសវិតក្កទុកនកុសលត្តិកៈ
សវិតក្កទុកកុសលត្តិកៈ
[៣០៦] ធម៌ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ជាកុសល ពឹងផ្អែកនឹងធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ មិនមែនជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833250741307489
ទៅកាន់ទំព័រ៖