ព្រះត្រៃបិដក ភាគ ១១០

មិនមែន​ជា​មិនមែន​ជា​កាមាវច​រៈ មិនមែន​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ជា​កាមាវច​រៈ ជាកុសល ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជា​មិនមែន​ជា​កាមាវច​រៈ មិនមែន​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៣១៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២។

នរូ​បាវ​ចរ​ទុ​កន​កុសល​ត្តិ​កៈ
រូបាវចរ​ទុក​កុសល​ត្តិ​កៈ


 [៣២០] ធម៌​ជា​រូ​បាវ​ចរៈ ជាកុសល ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជា​រូ​បាវ​ចរៈ មិនមែន​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ … ធម៌​មិនមែន​ជា​រូ​បាវ​ចរៈ ជាកុសល​…។ មាន​វារៈ២។

នអរូបាវចរ​ទុ​កន​កុសល​ត្តិ​កៈ
អរូបាវចរ​ទុក​កុសល​ត្តិ​កៈ


 [៣២១] ធម៌​ជា​អរូ​បាវ​ចរៈ ជាកុសល ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជា​អរូ​បាវ​ចរៈ មិនមែន​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ … ធម៌​មិនមែន​ជា​អរូ​បាវ​ចរៈ ជាកុសល​…។ មាន​វារៈ២។
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 637833251998539766
ទៅកាន់ទំព័រ៖