ព្រះត្រៃបិដក ភាគ ១១០
នសឧត្តរទុកនកុសលត្តិកៈ
សឧត្តរទុកកុសលត្តិកៈ
[៣២៥] ធម៌មិនមែនជាឧត្តរៈ ជាកុសល ពឹងផ្អែកនឹងធម៌មិនមែនជាមិនមែនជាឧត្តរៈ មិនមែនជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ … ធម៌ប្រព្រឹត្តទៅជាមួយនឹងឧត្តរៈ ជាកុសល…។ មានវារៈ២។
នសរណទុកនកុសលត្តិកៈ
សរណទុកកុសលត្តិកៈ
[៣២៦] ធម៌មិនមានរណៈ ជាកុសល ពឹងផ្អែកនឹងធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ មិនមែនជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៣២៧] ក្នុងហេតុប្បច្ច័យ មានវារៈ១។
[៣២៨] ធម៌ប្រព្រឹត្តទៅជាមួយនឹងរណៈ ជាអកុសល ពឹងផ្អែកនឹងធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ មិនមែនជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៣២៩] ក្នុងហេតុប្បច្ច័យ មានវារៈ១។
[៣៣០] ធម៌មិនមានរណៈ ជាអព្យាកតៈ អាស្រ័យនូវធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងរណៈ មិនមែនជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833252764523232
ទៅកាន់ទំព័រ៖