ព្រះត្រៃបិដក ភាគ ១១០

នវេទ​នា​ត្តិ​កៈ វេទនា​ត្តិ​កៈ


 [២០] ធម៌​ប្រកបដោយ​សុខវេទនា អាស្រ័យ​នូវ​ធម៌​មិន​ប្រកបដោយ​សុខវេទនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ប្រកបដោយ​ទុក្ខវេទនា អាស្រ័យ​នូវ​ធម៌​មិន​ប្រកបដោយ​សុខវេទនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ប្រកបដោយ​វេទនា​មិនមែន​ជា​ទុក្ខ មិនមែន​ជា​សុខ អាស្រ័យ​នូវ​ធម៌​មិន​ប្រកបដោយ​សុខវេទនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២១] ធម៌​ប្រកបដោយ​ទុក្ខវេទនា អាស្រ័យ​នូវ​ធម៌​មិន​ប្រកបដោយ​ទុក្ខវេទនា ទើប​កើតឡើង ដោយហេតុ​ប្ប​ច្ច័​យ ធម៌​ប្រកបដោយ​សុខវេទនា អាស្រ័យ​នូវ​ធម៌​មិន​ប្រកបដោយ​ទុក្ខវេទនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ប្រកបដោយ​វេទនា​មិនមែន​ជា​ទុក្ខ មិនមែន​ជា​សុខ អាស្រ័យ​នូវ​ធម៌​មិន​ប្រកបដោយ​ទុក្ខវេទនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២២] ធម៌​ប្រកបដោយ​វេទនា​មិនមែន​ជា​ទុក្ខ មិនមែន​ជា​សុខ អាស្រ័យ​នូវ​ធម៌​មិន​ប្រកបដោយ​វេទនា​មិនមែន​ជា​ទុក្ខ មិនមែន​ជា​សុខ
ថយ | ទំព័រទី ៨ | បន្ទាប់
ID: 637833228008933185
ទៅកាន់ទំព័រ៖