ព្រះត្រៃបិដក ភាគ ១១០
ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ប្រកបដោយសុខវេទនា អាស្រ័យនូវធម៌មិនប្រកបដោយវេទនាមិនមែនជាទុក្ខ មិនមែនជាសុខ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ប្រកបដោយទុក្ខវេទនា អាស្រ័យនូវធម៌មិនប្រកបដោយវេទនាមិនមែនជាទុក្ខ មិនមែនជាសុខ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។
[២៣] ក្នុងហេតុប្បច្ច័យ មានវារៈ២១ ក្នុងអធិបតិប្បច្ច័យ មានវារៈ២១ ក្នុងអវិគតប្បច្ច័យ មានវារៈ២១។
នវិបាកត្តិកៈ វិបាកត្តិកៈ
[២៤] ធម៌ជាវិបាក អាស្រ័យនូវធម៌មិនមែនជាវិបាក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មានវិបាកជាប្រក្រតី អាស្រ័យនូវធម៌មិនមែនជាវិបាក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៥។ ធម៌ជាវិបាក អាស្រ័យនូវធម៌មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាវិបាក ទាំងមិនមានវិបាកជាប្រក្រតី អាស្រ័យនូវធម៌មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាវិបាក ទាំងមិនមានវិបាកជាប្រក្រតី អាស្រ័យនូវធម៌មិនមែនជាមិនមែនវិបាក ទាំងមិនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ជាវិបាក អាស្រ័យនូវធម៌មិនមែនជាមិនមែនវិបាក ទាំងមិនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៥។
ID: 637833228273276832
ទៅកាន់ទំព័រ៖