ព្រះត្រៃបិដក ភាគ ១១០

អភិធម្មបិដក
បដ្ឋាន សត្ត​រសម​ភាគ
បច្ច​នី​យានុ​លោម​ប្ប​ដ្ឋាន


សូម​នមស្ការ ចំពោះ​ព្រះមានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ អង្គ​នោះ។


បច្ច​នី​យានុ​លោម​ត្តិ​កប្ប​ដ្ឋាន
នកុ​សល​ត្តិ​កៈ កុសល​ត្តិ​កៈ


 [១] ធម៌​ជាអកុសល អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ជាអកុសល ខន្ធ២ អាស្រ័យ​នូវ​ខន្ធ២។ ធម៌​ជា​អព្យាក្រឹត អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ ជា​វិ​បា​កាព្យា​ក្រឹត​ផង ជា​កិរិយា​ព្យា​ក្រឹត​ផង។ ធម៌​ជាអកុសល​ក្តី ជា​អព្យាក្រឹត​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២] ធម៌​ជាកុសល អាស្រ័យ​នូវ​ធម៌​មិនមែន​ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ជា​អព្យាក្រឹត អាស្រ័យ​នូវ​ធម៌​មិនមែន​ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ
ទំព័រទី ១ | បន្ទាប់
ID: 637833226207210717
ទៅកាន់ទំព័រ៖