ព្រះត្រៃបិដក ភាគ ១១០

 [១៧៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។

នសហេតុក​ទុ​កន​កុសល​ត្តិ​កៈ
សហេតុក​ទុក​កុសល​ត្តិ​កៈ


 [១៧៧] ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ជាកុសល ពឹងផ្អែក​នឹង​ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ មិនមែន​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៧៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។
 [១៧៩] ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ជាអកុសល ពឹងផ្អែក​នឹង​ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ មិនមែន​ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មាន​វារៈ៣។
 [១៨០] ធម៌​មិន​មានហេតុ ជា​អព្យាកតៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ មិនមែន​ជា​អព្យាកតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិន​មានហេតុ ជា​អព្យាកតៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិន​មានហេតុ មិនមែន​ជា​អព្យាកតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិន​មានហេតុ ជា​អព្យាកតៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ មិនមែន​ជា​អព្យាកតៈ​ផង មិនមែន​ជា​មិន​មានហេតុ មិនមែន​ជា​អព្យាកតៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៥០ | បន្ទាប់
ID: 637833241626804235
ទៅកាន់ទំព័រ៖