ព្រះត្រៃបិដក ភាគ ១២

វិនយបិដក​ ​បរិវា​រៈ​


​សូម​នមស្ការ​ ​ចំពោះ​ព្រះមានព្រះភាគ​ ​អរហន្ដ​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​នោះ​។​

​មហា​វិភង្គ​ ​មហា​វារៈ​ ​១៦​

 ​[​១​]​ ​សួរ​ថា​ ​បឋម​បារាជិក​ ​ព្រះមានព្រះភាគ​ ​អរហន្ដ​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​ជ្រាប​ច្បាស់​ ​(​នូវ​កាល​នៃ​ការ​បញ្ញ​ត្ដ​សិក្ខាបទ​)​ ​ឃើញច្បាស់​ ​(​នូវ​ប្រយោជន៍១០យ៉ាង​ ​នៃ​ការ​បញ្ញ​ត្ដ​សិក្ខាបទ​)​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​ប្រារឰ​នូវ​បុគ្គល​ណា​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​(​បញ្ញ​ត្ដិ៩យ៉ាងគឺ​)​ ​បញ្ញ​ត្ដិ១​ ​អនុ​ប្ប​ញ្ញ​ត្ដិ១​ ​អនុ​ប្ប​ន្ន​ប្ប​ញ្ញ​ត្ដិ១​ ​សព្វ​ត្ថ​ប្ប​ញ្ញ​ត្ដិ១​ ​បទេស​ប្ប​ញ្ញ​ត្ដិ១​ ​សា​ធារ​ណ​ប្ប​ញ្ញ​ត្ដិ១​ ​អ​សា​ធារ​ណ​ប្ប​ញ្ញ​ត្ដិ១​ ​ឯកតោ​បញ្ញ​ត្ដិ១​ ​ឧភតោ​បញ្ញ​ត្ដិ១​ ​មាន​ក្នុង​បឋម​បារាជិក​នោះ​ដែរ​ឬទេ​។​ ​បណ្ដា​បា​តិ​មោក្ខុ​ទ្ទេ​សទាំ​ង៥​ ​បឋម​បារាជិក​ ​ដាក់ចុះ​ក្នុង​ឧទ្ទេស​ណា​ ​រាប់បញ្ចូល​ ​ក្នុង​ឧទ្ទេស​ណា​ ​មកកាន់​ឧទ្ទេស​ ​ត្រង់​ឧទ្ទេស​ណា​។​ ​បណ្ដា​វិ​បត្ដិ៤យ៉ាង​ ​បឋម​បារាជិក​ចាត់ជា​អ្វី​។​ ​បណ្ដា​កង​នៃ​អាបត្ដិ​ទាំង៧​ ​បឋម​បារាជិក​ ​ចាត់​ចូលក្នុង​កង​អាបត្ដិ​ណា​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦យ៉ាង​ ​បឋម​បារាជិក​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ប៉ុន្មាន​យ៉ាង​។​ ​បណ្ដា​អធិករណ៍​ទាំង៤យ៉ាង
ទំព័រទី ១ | បន្ទាប់
ID: 636801455286759334
ទៅកាន់ទំព័រ៖