ព្រះត្រៃបិដក ភាគ ១២
យកឈើរបស់ព្រះរាជា ដែលទ្រង់មិនបានប្រទាន។ ទុតិយបារាជិកនេះ មានតែបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១ ឯអនុប្បន្នប្បញ្ញត្ដិ មិនមានឡើយ។ បណ្ដាសមុដ្ឋាន នៃអាបត្ដិទាំង៦យ៉ាង ទុតិយបារាជិក តាំងឡើងដោយសមុដ្ឋាន៣យ៉ាង គឺតាំងឡើងអំពីកាយ និងចិត្ដ មិនតាំងឡើងអំពីវាចា១ តាំងឡើងអំពីវាចានិងចិត្ដ មិនតាំងឡើងអំពីកាយ១ តាំងឡើងអំពីកាយ អំពីវាចានិងចិត្ដ១។បេ។
[៥] សួរថា តតិយបារាជិក ព្រះអង្គ ទ្រង់បញ្ញត្ដក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរវេសាលី។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰនូវភិក្ខុទាំងឡាយច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុទាំងឡាយច្រើនរូប ផ្ដាច់ជីវិតគ្នានិងគ្នា។ តតិយបារាជិកនេះ មានតែបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១ ឯអនុប្បន្នប្បញ្ញត្ដិ មិនមានឡើយ។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ យ៉ាង តតិយបារាជិក តាំងឡើងដោយសមុដ្ឋាន៣យ៉ាង គឺតាំងឡើងអំពីកាយ និងចិត្ដ មិនតាំង ឡើងអំពីវាចា១ តាំងឡើងអំពីវាចានិងចិត្ដ មិនតាំងឡើងអំពីកាយ១ តាំងឡើងអំពីកាយ អំពីវាចា និងចិត្ដ១។បេ។
ID: 636801459350291755
ទៅកាន់ទំព័រ៖