ព្រះត្រៃបិដក ភាគ ១២
ឆាន់ ត្រូវអាបត្ដិបាដិទេសនីយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងដែនសក្កៈ។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុច្រើនរូប កាលបើចោរនៅអាស្រ័យក្នុងអារាម ក៏មិនបានប្រាប់គេ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំង ឡើងដោយសមុដ្ឋាន ២ គឺតាំងឡើងអំពីកាយនិងវាចា មិនបានតាំងឡើង អំពីចិត្ដក៏មាន តាំងឡើងអំពីកាយនិងវាចាចិត្ដក៏មាន។ បេ។
ចប់ បាដិទេសនិយៈ ៤ តែប៉ុណ្ណេះ។
ឧទ្ទាននៃបាដិទេសនីយៈនោះ ដូច្នេះ
[១៦៦] រឿងភិក្ខុទទួលខាទនីយភោជនីយាហារ អំពីភិក្ខុនីដែលមិនមែនជាញាតិ១ រឿងភិក្ខុមិនឃាត់ភិក្ខុនីដែលកំពុងបង្គាប់បញ្ជា១ រឿងភិក្ខុទទួលខាទនីយភោជនីយាហារ ក្នុងសេក្ខត្រកូល១ រឿងភិក្ខុនៅក្នុងសេនាសនៈក្នុងព្រៃ១ បាដិទេសនីយៈទាំង៤ ដូច្នេះ ព្រះសម្ពុទ្ធសម្ដែងហើយ។
ID: 636801523369823462
ទៅកាន់ទំព័រ៖