ព្រះត្រៃបិដក ភាគ ១២

 [​១៦៧​]​ ​សួរ​ថា​ ​អាបត្ដិ​ទុក្កដ​ណា​ ​ដែល​ព្រះមានព្រះភាគ​អរហន្ដ​ ​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​ទ្រង់​ជ្រាប​ ​(​នូវ​កាលគួរ​នឹង​បញ្ញ​ត្ដ​សិក្ខាបទ​)​ ​ទ្រង់​ឃើញ​ ​(​នូវ​អំណាច​ប្រយោជន៍​ទាំង​ ​១០​)​ ​បាន​បញ្ញ​ត្ដ​ហើយ​ដល់​ភិក្ខុ​ ​ដែល​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​ស្លៀក​រយីករយាក​ខាងមុខ​ខាងក្រោយ​ ​អាបត្ដិ​ទុក្កដ​នោះ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ស្លៀក​ស្បង់​រយីករយាក​ខាងមុខ​ខ្លះ​ ​ខាងក្រោយ​ខ្លះ​។​ ​សិក្ខាបទ​នោះ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​តែ១​ ​គឺ​តាំង​ឡើង​អំពី​កាយ​និង​ចិត្ដ​ ​មិនបាន​តាំង​ឡើង​អំពី​វាចា​ឡើយ​។​ ​បេ​។​
 [​១៦៨​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​ដណ្ដប់​ចីពរ​រយីករយាក​ ​ខាងមុខ​ក្ដី​ ​ខាងក្រោយ​ក្ដី​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​ ​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ដណ្ដប់​ចីពរ​រយីករយាក​ខាងមុខ​ខ្លះ​ ​ខាងក្រោយ​ខ្លះ​។​ ​សិក្ខាបទ​នោះ​ ​មាន​
ថយ | ទំព័រទី ១០១ | បន្ទាប់
ID: 636801523729134014
ទៅកាន់ទំព័រ៖