ព្រះត្រៃបិដក ភាគ ១២
ពួកឆព្វគ្គិយភិក្ខុក្រមាច់ដៃខ្លះ ជើងខ្លះ ដើរទៅ ក្នុងចន្លោះផ្ទះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។
[១៧២] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ក្រមាច់ដៃក្ដី ជើងក្ដី អង្គុយក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។បេ។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ ក្រមាច់ដៃខ្លះ ជើងខ្លះ អង្គុយក្នុងចន្លោះផ្ទះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង ដោយសមុដ្ឋានតែ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។
[១៧៣] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ក្រឡេកមើលពីសពាស ដើរទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។បេ។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ ក្រឡេកមើលពីសពាស ដើរទៅក្នុងចន្លោះផ្ទះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។
[១៧៤] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ក្រឡេកមើលពីសពាសអង្គុយក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។ បេ។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ
ID: 636801524489807522
ទៅកាន់ទំព័រ៖