ព្រះត្រៃបិដក ភាគ ១២
ក្រឡេកមើលពីសពាស អង្គុយក្នុងចន្លោះផ្ទះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើង ដោយសមុដ្ឋានតែ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។បេ។
[១៧៥] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សើយចីវរ ដើរទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។ បេ។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ សើយចីវរ ដើរទៅក្នុងចន្លោះផ្ទះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដា សមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។
[១៧៦] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើសើយចីវរ អង្គុយក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។ បេ។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុសើយចីវរ អង្គុយក្នុងចន្លោះផ្ទះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។
ចប់ បរិមណ្ឌលវគ្គ ទី១។
ID: 636801524873169449
ទៅកាន់ទំព័រ៖