ព្រះត្រៃបិដក ភាគ ១២

 [​១៧៧​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​ដោយ​ ​សំណើច​ខ្លាំង​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​បេ​។​ ​ព្រោះ​រឿង​ដែល​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​សើច​ខ្លាំង​ ​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​តែ​ ​១​ ​គឺ​តាំង​ឡើង​អំពី​កាយវាចា​និង​ចិត្ដ​។​ ​
 [​១៧៨​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​អង្គុយ​ក្នុង​ចន្លោះផ្ទះ​ដោយ​សំណើច​ខ្លាំង​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​បេ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដ​ ​១​។​ ​បេ​។​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​តែ១​ ​គឺ​ ​តាំង​ឡើង​អំពី​កាយវាចា​និង​ចិត្ដ​។​
 ​[​១៧៩​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​ធ្វើ​សំឡេង​ហ៊ោ​ ​សំឡេង​ខ្លាំង​ ​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​បេ​។​ ​ព្រោះ​រឿង​ដែល​ពួក​ ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ធ្វើ​សំឡេង​ហ៊ោ​ ​សំឡេង​ខ្លាំង​ ​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​អាបត្ដិ​ ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​តែ​ ​១​ ​(​ដូច​ក្នុង​សម​នុ​ភា​សន​សិក្ខាបទ​)​។​
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 636801525187667437
ទៅកាន់ទំព័រ៖