ព្រះត្រៃបិដក ភាគ ១២
[១៨៨] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយស្ទឹមចង្កេះក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។
[១៨៩] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរទទូរក្បាលទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។ បេ។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុដណ្ដប់គ្រលុំកាយព្រមទាំងក្បាល ដើរទៅក្នុងចន្លោះផ្ទះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើង ដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។
[១៩០] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយទទូរក្បាលនៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។
[១៩១] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរចំអើតជើងទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។
ID: 636801526487321773
ទៅកាន់ទំព័រ៖