ព្រះត្រៃបិដក ភាគ ១២
[២០០] ភិក្ខុ អាស្រ័យសេចក្ដីមិនអើពើ បរិភោគសម្លច្រើនជាង (បាយ) ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។
[២០១] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឆាន់បិណ្ឌបាតច្រមចុះអំពីកំពូលបាយ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។
[២០២] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ កកាយបាយលុបសម្ល ឬម្ហូប ត្រូវអាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។
[២០៣] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សុំសម្លឬបាយបម្រុងខ្លួនឯង ហើយឆាន់ ត្រូវអាបត្ដិទុក្កដ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ ទៅសុំសម្លខ្លះ
ID: 636801531201841428
ទៅកាន់ទំព័រ៖