ព្រះត្រៃបិដក ភាគ ១២
[២១៦] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បរិភោគឱ្យឮផ្ចប់ៗ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។
ចប់ កពឡវគ្គ ទី៥។
[២១៧] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បរិភោគឱ្យឮសុរុសុរុ (គ្រូកៗ) ត្រូវអាបត្ដិទុក្កដ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរកោសម្ពី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងភិក្ខុច្រើនរូប ផឹកទឹកដោះស្រស់ឱ្យឮ សុរុសុរុ(គ្រូកៗ)។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។
[២១៨] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បរិភោគលិទ្ធដៃ ត្រូវអាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋានតែ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។
ID: 636801533126161493
ទៅកាន់ទំព័រ៖