ព្រះត្រៃបិដក ភាគ ១២
[២១៩] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បរិភោគលិទ្ធបាត្រ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។
[២២០] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បរិភោគលិទ្ធបបូរមាត់ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។
[២២១] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ទទួលសៀនទឹក ដោយដៃដែលប្រឡាក់ដោយអាមិសៈ ត្រូវអាបត្ដិទុក្កដ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងដែនភគ្គៈ។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុច្រើនរូប។ ព្រោះរឿងដូចម្ដេច ព្រោះរឿងភិក្ខុច្រើនរូប ទទួលសៀនទឹក ដោយដៃដែលប្រឡាក់ដោយអាមិសៈ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយ សមុដ្ឋានតែ១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចា។
[២២២] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ចាក់ទឹកលាងបាត្រទាំងគ្រាប់បាយក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងដែនភគ្គៈ។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងភិក្ខុច្រើនរូបចាក់ទឹកលាង
ID: 636801533515023735
ទៅកាន់ទំព័រ៖