ព្រះត្រៃបិដក ភាគ ១២
បាត្រទាំងគ្រាប់បាយក្នុងចន្លោះផ្ទះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចា។
[២២៣] ភិក្ខុអាស្រ័យសេចក្ដីមិនអើពី ហើយសម្ដែងធម៌ដល់មនុស្សដែលមានឆត្រក្នុងដៃ ត្រូវអាបត្ដិទុក្កដ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយ ភិក្ខុសម្ដែងធម៌ដល់មនុស្សដែលមានឆត្រនៅក្នុងដៃ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើងអំពីវាចានិងចិត្ដ មិនបានតាំងឡើងអំពីកាយ។
[២២៤] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ដល់មនុស្ស ដែលមានដំបងក្នុងដៃ ត្រូវអាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដ្ដាសមុដ្ឋ្ថាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើងអំពីវាចានិងចិត្ដ មិនបានតាំងឡើងអំពីកាយ។
ID: 636801533819171131
ទៅកាន់ទំព័រ៖