ព្រះត្រៃបិដក ភាគ ១២

 [​២២៥​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​សម្ដែងធម៌​ដល់​មនុស្ស​ ​ដែល​មាន​គ្រឿង​សស្ដ្រា​ក្នុង​ដៃ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​បេ​។​ ​សិក្ខាបទ​នោះ​មាន​បញ្ញ​ត្ដិ១​ ​មាន​អនុ​ប្ប​ញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​តែ១​ ​គឺ​តាំង​ឡើង​អំពី​វាចា​ ​និង​ចិត្ដ​ ​មិនបាន​តាំង​ឡើង​អំពី​កាយ​។​
 [​២២៦​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​សម្ដែងធម៌​ដល់​មនុស្ស​ ​ដែល​មាន​គ្រឿងអាវុធ​(​១​)​ ​ក្នុង​ដៃ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​បេ​។​ ​សិក្ខាបទ​នោះ​ ​មាន​បញ្ញ​ត្ដិ១​ ​មាន​អនុ​ប្ប​ញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​តែ១​ ​គឺ​តាំង​ឡើង​អំពី​វាចា​និង​ចិត្ដ​ ​មិនបាន​តាំង​ឡើង​អំពី​កាយ​។​ ​

​ចប់​ ​សុ​រុ​សុ​រុ​វគ្គ​ ​ទី​ ​៦​។​


 [​២២៧​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​សម្ដែងធម៌​ដល់​មនុស្ស​ដែល​ពាក់​ទ្រនាប់ជើង​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​បេ​។​ ​សិក្ខាបទ​នោះ​ ​មាន​បញ្ញ​ត្ដិ១​ ​មាន​អនុ​ប្ប​ញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​តែ១​ ​គឺ​តាំង​ឡើង​អំពី​វាចា​និង​ចិត្ដ​ ​មិនបាន​តាំង​ឡើង​អំពី​កាយ​។​
​(​១​)​ ​គ្រឿងប្រហារ​ដែល​ប្រយោល​ ​មានមុខ​មិន​មុត​ ​ដូច​កាំភ្លើង​ ​ធ្នូ​ ​ស្នា​ ​និង​ដំបង​ជាដើម​ ​ហៅថា​អាវុធ​។​
ថយ | ទំព័រទី ១១៨ | បន្ទាប់
ID: 636801534304648899
ទៅកាន់ទំព័រ៖