ព្រះត្រៃបិដក ភាគ ១២
[២២៨] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ដល់មនុស្សដែលពាក់ស្បែកជើង ត្រូវអាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើងអំពីវាចានិងចិត្ដ មិនបានតាំងឡើងអំពីកាយ។
[២២៩] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ដល់មនុស្ស ដែលឋិតនៅលើយាន ត្រូវអាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើងអំពីវាចានិងចិត្ដ មិនបានតាំងឡើងអំពីកាយ។
[២៣០] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ដល់មនុស្ស ដែលនៅលើដំណេក ត្រូវអាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ គឺតាំងឡើងអំពីវាចានិងចិត្ដ មិនបានតាំងឡើងអំពីកាយ។
ID: 636801534630477535
ទៅកាន់ទំព័រ៖