ព្រះត្រៃបិដក ភាគ ១២
[៨] សួរថា ព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធ ព្រះអង្គជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់បញ្ញត្ដសង្ឃាទិសេស ចំពោះភិក្ខុព្យាយាមបញ្ចេញអសុចិក្នុងទីណា។ ទ្រង់ប្រារឰនូវបុគ្គលណា។ ព្រោះរឿងរ៉ាវដូចម្ដេច។ បញ្ញត្ដិ១ អនុប្បញ្ញត្ដិ១ អនុប្បន្នប្បញ្ញត្ដិ១ សព្វត្ថប្បញ្ញត្ដិ១ បទេសប្បញ្ញត្ដិ សាធារណប្បញ្ញត្ដិ១ អសាធារណប្បញ្ញត្ដិ១ ឯកតោបញ្ញត្ដិ១ ឧភតោបញ្ញត្ដិ១ មានក្នុងបឋមសង្ឃាទិសេសនោះដែរឬទេ។ បណ្ដាបាតិមោក្ខុទ្ទេសទាំង៥យ៉ាង បឋមសង្ឃាទិសេស ចាត់ដាក់ចុះក្នុងឧទ្ទេសណា រាប់បញ្ចូលក្នុងឧទ្ទេសណា មកកាន់ឧទ្ទេសត្រង់ឧទ្ទេសណា។ បណ្ដាវិបត្ដិ៤យ៉ាង បឋមសង្ឃាទិសេស ចាត់ជាវិបត្ដិអ្វី។ បណ្ដាកងនៃអាបត្ដិទាំង៧យ៉ាង បឋមសង្ឃាទិសេស ចាត់ចូលក្នុងកងអាបត្ដិណា។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង បឋមសង្ឃាទិសេស តាំងឡើងដោយសមុដ្ឋានប៉ុន្មានយ៉ាង។ បណ្ដាអធិករណ៍ទាំង៤យ៉ាង បឋមសង្ឃាទិសេស ចាត់ជាអធិករណ៍អ្វី។ បណ្ដាសមថៈទាំង៧យ៉ាង បឋមសង្ឃាទិសេស រម្ងាប់ដោយសមថៈប៉ុន្មានយ៉ាង។ អ្វីជាវិន័យក្នុងសិក្ខាបទនោះ អ្វីជាអភិវិន័យ ក្នុងសិក្ខាបទនោះ អ្វីជាបាតិមោក្ខ ក្នុងសិក្ខាបទនោះ អ្វីជាអធិប្បាតិមោក្ខ ក្នុងសិក្ខាបទនោះ អ្វីជាវិបត្ដិ អ្វីជាសម្បត្ដិ
ID: 636801460188729711
ទៅកាន់ទំព័រ៖