ព្រះត្រៃបិដក ភាគ ១២
[២៣៤] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយលើផែនដី សម្ដែង ធម៌ដល់មនុស្សដែលអង្គុយលើអាសនៈ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ ១ មានអនុប្បញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ គឺតាំងឡើងអំពីវាចា និងចិត្ដ មិនបានតាំងឡើងអំពីកាយ។
[២៣៥] ភិក្ខុ អាស្រ័យសេចក្ដីមិនអើពើ អង្គុយលើអាសនៈទាប សម្ដែងធម៌ដល់មនុស្សដែលអង្គុយលើអាសនៈខ្ពស់ជាង ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ គឺ តាំងឡើងអំពីវាចានិងចិត្ដ មិនបានតាំងឡើងអំពីកាយ។
[២៣៦] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឈរសម្ដែងធម៌ ដល់មនុស្សដែលអង្គុយ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ ១ មានអនុប្បញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ គឺតាំងឡើងអំពីវាចានិងចិត្ដ មិនបានតាំងឡើងអំពីកាយ។
ID: 636801535320146982
ទៅកាន់ទំព័រ៖