ព្រះត្រៃបិដក ភាគ ១២
[២៣៧] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរពីខាងក្រោយសម្ដែង ធម៌ដល់មនុស្សដែលដើរអំពីមុខ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ ១ មានអនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើងអំពីកាយនិងវាចា និងចិត្ដ។
[២៣៨] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរក្រៅផ្លូវសម្ដែងធម៌ ដល់មនុស្សដែលដើរតាមផ្លូវ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ ១ មានអនុប្បញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ គឺតាំងឡើងអំពីកាយនិងវាចា និងចិត្ដ។
[២៣៩] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឈរបន្ទោបង់ឧច្ចារៈ ឬ បស្សាវៈ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ ១ មានអនុប្បញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើង អំពីវាចា។
ID: 636801535674127228
ទៅកាន់ទំព័រ៖