ព្រះត្រៃបិដក ភាគ ១២
[២៤០] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បន្ទោបង់ឧច្ចារៈក្ដី បស្សាវៈក្ដី ស្ដោះទឹកមាត់ក្ដី ដាក់លើ (រុក្ខជាតិដើមឈើ) ដែលមានពណ៌ខៀវស្រស់ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ ១ មានអនុ ប្បញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង ដោយសមុដ្ឋានតែ១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចា។
[២៤១] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បន្ទោបង់ឧច្ចារៈក្ដី បស្សាវៈក្ដី ស្ដោះទឹកមាត់ក្ដី ដាក់ក្នុងទឹក ត្រូវអាបត្ដិទុក្កដ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងពួកឆព្វគ្គិយភិក្ខុ បានបន្ទោបង់ឧច្ចារៈខ្លះ បស្សាវៈខ្លះ ស្ដោះទឹកមាត់ខ្លះ ដាក់ក្នុងទឹក។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើង អំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចា។
ចប់ បាទុកាវគ្គ ទី៧។
សេក្ខិយវត្ដ គឺវត្ដដែលភិក្ខុត្រូវសិក្សា មាន៧៥ ចប់តែប៉ុណ្ណេះ។
ចប់ កត្ថប្បញ្ញត្ដិវារៈ ក្នុងមហាវិភង្គ។
ID: 636801536109312120
ទៅកាន់ទំព័រ៖