ព្រះត្រៃបិដក ភាគ ១២
ឧទ្ទាននៃសេក្ខិយវត្ដនោះ ដូច្នេះ
[២៤២] រឿងភិក្ខុត្រូវស្លៀកដណ្ដប់ ឱ្យជាបរិមណ្ឌល១ រឿងភិក្ខុបិទបាំងកាយ១ រឿងភិក្ខុសង្រួមឱ្យល្អ១ រឿងភិក្ខុមានភ្នែកដាក់ចុះ១ រឿងភិក្ខុសើយចីវរ១ រឿងភិក្ខុធ្វើសំឡេងខ្លាំង ១ រឿងភិក្ខុគ្រលែងអវយវៈបីយ៉ាង១ រឿងភិក្ខុស្ទឹមចង្កេះ១ រឿងភិក្ខុទទូរក្បាល១ រឿងភិក្ខុចំអើតជើង ១ រឿងភិក្ខុអង្គុយត្របោមក្បាលជង្គង់ ១ រឿងភិក្ខុទទួលបិណ្ឌបាត ដោយគោរព ១ រឿងភិក្ខុទទួលបិណ្ឌបាតមានសេចក្ដីសម្គាល់តែក្នុងបាត្រ ១ រឿងភិក្ខុទទួលបិណ្ឌបាតឱ្យមានសម្លស្មើគ្នា១ រឿងភិក្ខុទទួលបិណ្ឌបាត ឱ្យត្រឹមស្មើមាត់បាត្រ១ រឿងភិក្ខុឆាន់បិណ្ឌបាតដោយគោរព១ រឿងភិក្ខុឆាន់បិណ្ឌបាតមានសេចក្ដីសម្គាល់តែក្នុងបាត្រ១ រឿងភិក្ខុឆាន់បិណ្ឌបាតវាចឱ្យស្មើ១ រឿងភិក្ខុឆាន់សម្លឱ្យស្មើនឹងបាយ១ រឿងភិក្ខុឆាន់ច្រមចុះអំពីកំពូលបាយ១ រឿងភិក្ខុកកាយបាយលុបសម្លឬម្ហូប១ រឿងភិក្ខុសុំបិណ្ឌបាត១ រឿងភិក្ខុសម្គាល់គិតនឹងលើកទោស១ រឿងភិក្ខុមិនធ្វើពំនូតបាយឱ្យធំហួសប្រមាណ១ រឿងភិក្ខុធ្វើពំនូតបាយឱ្យបរិមណ្ឌល១ រឿងភិក្ខុហាមាត់ចាំ
ID: 636801536455001892
ទៅកាន់ទំព័រ៖