ព្រះត្រៃបិដក ភាគ ១២
មិនដើរក្រោយ សម្ដែងធម៌ដល់មនុស្សដែលដើរមុន មិនដើរក្រៅផ្លូវ សម្ដែងធម៌ដល់មនុស្សដែលដើរតាមផ្លូវ រឿងភិក្ខុមិនត្រូវឈរបន្ទោបង់ឧច្ចារៈឬបស្សាវៈ និងមិនត្រូវបន្ទោបង់ឧច្ចារៈ ឬបស្សាវៈ លើវត្ថុស្រស់និងទឹក។
ឧទ្ទាននៃវគ្គទាំងនោះ ដូច្នេះ
[២៤៣] បរិមណ្ឌលវគ្គ១ ឧជ្ជគ្ឃិកវគ្គ១ ខម្ភកតវគ្គ១ បិណ្ឌបាតវគ្គ១ កពឡវគ្គ១ សុរុសុរុវគ្គ១ បាទុកាវគ្គទីប្រាំពីរ១។
[២៤៤] ភិក្ខុសេពមេថុនធម្ម ត្រូវអាបត្ដិប៉ុន្មានយ៉ាង។ ភិក្ខុសេពមេថុនធម្មត្រូវអាបត្ដិ៣យ៉ាង គឺ សេពមេថុនធម្ម ចំពោះសរីរៈដែលសត្វមិនទាន់ស៊ី ត្រូវអាបត្ដិបារាជិក សេពមេថុនធម្ម ចំពោះសរីរៈដែលសត្វស៊ីហើយដោយច្រើន ត្រូវអាបត្ដិថុល្លច្ច័យ បញ្ចូលអង្គជាតទៅក្នុងមាត់ ដែលហាតែមិនឱ្យប៉ះ ត្រូវអាបត្ដិទុក្កដ ភិក្ខុសេពមេថុនធម្ម ត្រូវអាបត្ដិ៣យ៉ាងនេះឯង។
ID: 636801537130900551
ទៅកាន់ទំព័រ៖