ព្រះត្រៃបិដក ភាគ ១២

 [​២៤៥​]​ ​ភិក្ខុ​កាន់​យក​ទ្រព្យ​ដែលគេ​មិន​ឱ្យ​ ​ត្រូវ​អាបត្ដិ​ប៉ុន្មាន​។​ ​ភិក្ខុ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិន​ឱ្យ​ ​ត្រូវ​អាបត្ដិ៣​ ​គឺ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិន​ឱ្យ​ ​គួរ​ដល់​ថ្លៃ៥​ ​មាសក​ក្ដី​ ​លើស​ពី​ ​៥​ ​មាសក​ក្ដី​ ​ដោយ​ថេយ្យ​ចិត្ដ​ ​ត្រូវ​អាបត្ដិ​បារាជិក​ ​កាន់​យក​ទ្រព្យ​ដែលគេ​មិន​ឱ្យ​ ​គួរ​ដល់​ថ្លៃ​លើស​ពី​ ​១​ ​មាសក​ក្ដី​ ​ខ្វះ​ពី៥មាសក​ក្ដី​ ​ដោយ​ថេយ្យ​ចិត្ដ​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ ​កាន់​យក​ទ្រព្យ​ដែលគេ​មិន​ឱ្យ​ ​គួរ​ដល់​ថ្លៃ១មាសក​ក្ដី​ ​ខ្វះ​ពី១មាសក​ក្ដី​ ​ដោយ​ថេយ្យ​ចិត្ដ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ភិក្ខុ​កាន់​យក​ទ្រព្យ​ដែលគេ​មិន​ឱ្យ​ត្រូវ​អាបត្ដិ៣នេះឯង​។​
 ​[​២៤៦​]​ ​ភិក្ខុ​ ​ក្លែង​ផ្ដាច់បង់​រាងកាយ​របស់​មនុស្ស​ ​ឱ្យ​ធ្លាក់ចុះ​ចាក​ជីវិត​ ​ត្រូវ​អាបត្ដិ​ប៉ុន្មាន​។​ ​ភិក្ខុ​ ​ក្លែង​ផ្ដាច់បង់​រាងកាយ​របស់​មនុស្ស​ ​ឱ្យ​ធ្លាក់ចុះ​ចាក​ជីវិត​ ​ត្រូវ​អាបត្ដិ៣យ៉ាងគឺ​ ​ជីករណ្ដៅ​ចំពោះ​មនុស្ស​ ​ដោយ​ប៉ុនប៉ង​ថា​ ​អ្នកណា​នីមួយ​នឹង​ធ្លាក់​ស្លាប់​ ​ដូច្នេះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​កាលបើ​មនុស្ស​នោះ​ ​ធ្លាក់​ទៅ​ហើយ​កើតទុក្ខ​វេទនា​ឡើង​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ ​(​បើ​)​ ​មនុស្ស​នោះ​ស្លាប់​ ​ត្រូវ​អាបត្ដិ​បារាជិក​ ​ភិក្ខុ​ក្លែង​ផ្ដាច់បង់​ជីវិត​របស់​មនុស្ស​ ​ត្រូវ​អាបត្ដិ៣នេះឯង​។​ ​
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 636801537434357908
ទៅកាន់ទំព័រ៖