ព្រះត្រៃបិដក ភាគ ១២
[២៤៩] ភិក្ខុ ដល់ព្រមនូវកាយសំសគ្គៈ មួយអន្លើដោយមាតុគ្រាម ត្រូវអាបត្ដិ៣គឺ ភិក្ខុស្ទាបអង្អែលកាយ (ស្ដ្រី) ដោយកាយ (របស់ខ្លួន) ត្រូវអាបត្ដិសង្ឃាទិសេស ស្ទាបអង្អែលវត្ថុ ដែលជាប់ដោយកាយ (ស្ដ្រី) ដោយកាយ (របស់ខ្លួន) ត្រូវអាបត្ដិថុល្លច្ច័យ ស្ទាបអង្អែលវត្ថុ ដែលជាប់ដោយកាយ (ស្ដ្រី) ដោយវត្ថុជាប់នឹងកាយ (របស់ខ្លួន) ត្រូវអាបត្ដិទុក្កដ។
[២៥០] ភិក្ខុ និយាយចែចង់មាតុគ្រាមដោយសម្ដីអាក្រក់ ត្រូវអាបត្ដិ៣គឺ ភិក្ខុនិយាយសរសើរក្ដី និយាយតិះដៀលក្ដី ចំពោះវច្ចមគ្គ ឬបស្សាវមគ្គ ត្រូវអាបត្ដិសង្ឃាទិសេស និយាយសរសើរក្ដី និយាយតិះដៀលក្ដី ចំពោះអវយវៈ ពីត្រឹមដងកាំបិតចុះមកខាងក្រោម ពីមណ្ឌលជង្គង់ឡើងទៅខាងលើ វៀរលែងតែវច្ចមគ្គ និងបស្សាវមគ្គចេញ ត្រូវអាបត្ដិថុល្លច្ច័យ និយាយសរសើរក្ដី និយាយតិះដៀលក្ដី ចំពោះវត្ថុជាប់នឹងកាយ ត្រូវអាបត្ដិទុក្កដ។
[២៥១] ភិក្ខុ និយាយសរសើរការបម្រើកាមដើម្បីខ្លួន ត្រូវអាបត្ដិ៣ គឺ និយាយសរសើរការបម្រើកាមដើម្បីខ្លួន ក្នុងសម្នាក់មាតុគ្រាម ត្រូវអាបត្ដិសង្ឃាទិសេស និយាយសរសើរការបម្រើកាមដើម្បីខ្លួន
ID: 636801538136788085
ទៅកាន់ទំព័រ៖