ព្រះត្រៃបិដក ភាគ ១២

 [​២៦៧​]​ ​ភិក្ខុ​ ​សូម​ចីវរ​នឹង​គហបតី​ក្ដី​ ​នឹង​គហបតានី​ក្ដី​ ​ដែល​មិនមែន​ជា​ញាតិ​ ​ឱ្យ​ច្រើនលើស​ពី​ស្បង់​និង​ចីពរ​នោះ​ទៅ​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​កំពុង​សូម​ ​លុះ​សូម​បាន​មក​ហើយ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​។​ ​
 [​២៦៨​]​ ​ភិក្ខុ​ ​ដែលគេ​មិនបាន​បវារណា​ទុកជាមុន​ ​ហើយ​ចូល​ទៅ​ ​រក​គហបតី​ ​ដែល​មិនមែន​ជា​ញាតិ​ ​ហើយ​ដល់​នូវ​កិរិយា​កំណត់​ក្នុង​ចីវរ​ ​(​ចង់បាន​ឱ្យ​ល្អ​ហួសហេតុ​)​ ​ត្រូវ​អាបត្ដិ​ ​២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​ដល់​នូវ​កិរិយា​កំណត់​ក្នុង​ចីវរ​ ​លុះ​កំណត់​ចីវរ​បាន​ហើយ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​។​
 [​២៦៩​]​ ​ភិក្ខុ​ដែលគេ​មិនបាន​បវារណា​ទុកជាមុន​ ​ហើយ​ចូល​ទៅ​រក​គហបតី​ទាំងឡាយ​ ​ដែល​មិនមែន​ជា​ញាតិ​ ​ហើយ​ដល់​នូវ​កិរិយា​កំណត់​ក្នុង​ចីវរ​ ​ត្រូវ​អាបត្ដិ២គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​ដល់​នូវ​កិរិយា​កំណត់​ក្នុង​ចីវរ​ ​លុះ​កំណត់​ក្នុង​ចីវរ​រួចហើយ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​។​
 [​២៧០​]​ ​ភិក្ខុ​ឱ្យ​ចីវរ​សម្រេច​បាន​ដោយ​ការ​តឹង​ទារ​ឱ្យ​លើសអំពី៣ដង​ ​ដោយ​ការ​ឈរ​ឱ្យ​លើសអំពី៦ដង​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​កំពុង​ឱ្យ​ចីវរ​សម្រេច​ ​កាលបើ​ចីវរ​សម្រេច​ហើយ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​។​ ​

​ចប់​ ​កឋិន​វគ្គ​ ​ទី១​។​

ថយ | ទំព័រទី ១៣៤ | បន្ទាប់
ID: 636801540231737909
ទៅកាន់ទំព័រ៖