ព្រះត្រៃបិដក ភាគ ១២

 [​២៨៧​]​ ​ភិក្ខុ​ដែលគេ​មិនបាន​បវារណា​ទុកជាមុន​ ​ហើយ​ចូល​ទៅ​ ​រក​ជាងតម្បាញ​របស់​គហបតី​មិនមែន​ជា​ញាតិ​ ​ហើយ​ដល់​នូវ​កិរិយា​កំណត់​ក្នុង​ចីវរ​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​កំណត់​ ​លុះ​កំណត់​រួចហើយ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​។​ ​
 [​២៨៨​]​ ​ភិក្ខុ​ទទួល​អច្ចេកចីវរ​ទុក​ឱ្យ​កន្លង​ហួសសម័យ​នៃ​ចីវរកាល​ទៅ​ ​ត្រូវ​អាបត្ដិ១​ ​គឺ​ ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​។​
 [​២៨៩​]​ ​បណ្ដា​ចីវរ​ទាំង៣​ ​ភិក្ខុ​ទុក​ចីវរ​ណាមួយ​ ​ក្នុង​ចន្លោះផ្ទះ​ ​ហើយ​នៅ​ប្រាសចាក​លើស​ ​៦រាត្រី​ទៅ​ ​ត្រូវ​អាបត្ដិ១​ ​គឺ​ ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​។​
 [​២៩០​]​ ​ភិក្ខុ​ដឹង​ថា​ ​លាភ​របស់​សង្ឃ​ដែលគេ​បង្អោន​ទៅ​ ​(​ដើម្បី​សង្ឃ​)​ ​ត្រឡប់​បង្អោន​មក​ ​ដើម្បី​ខ្លួន​វិញ​ ​ត្រូវ​អាបត្ដិ២គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​បង្អោន​មក​ ​លុះ​បង្អោន​បាន​មក​ហើយ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​។​

​ចប់​ ​បត្ដ​វគ្គ​ ​ទី៣​។​ ​
​ចប់​ ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ៣០​។​

ថយ | ទំព័រទី ១៣៨ | បន្ទាប់
ID: 636801542150867677
ទៅកាន់ទំព័រ៖